ឃូ វុឍ្ឍី អគ្គនាយករងបច្ចេកទេស និងជាប្រធាននាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងសហប្រតិបត្តិការអន្តរជាតិនៃធនាគារជាតិនៃកម្ពុជាមានប្រសាសន៍ថា នៅឆ្នាំ1863 បារាំងបានចូលមកធ្វើអាណានិគមលើប្រទេសកម្ពុជា ហើយនៅឆ្នាំ1875 បារាំងបានផ្តល់សិទ្ធិពិសេសទៅឱ្យធនាគារឥណ្ឌូចិន ដែលជាធនាគារពាណិជ្ជមួយរបស់បារាំងដើម្បីបោះពុម្ពលុយឱ្យប្រទេសក្នុងតំបន់ឥណ្ឌូចិនទាំងមូលប្រើប្រាស់រួមគ្នា ដែលការចាប់ផ្តើមបោះពុម្ពលើកដំបូងឡើយ គឺបោះជាកាស (កាក់ដែលមានប្រហោងបួនជ្រុងនៅចំកណ្ដាល)ដែលមានឈ្មោះថា ព្យ៉ាស់(Piastre) ហើយចាប់ពីឆ្នាំ1891ធនាគារឥណ្ឌូចិនបានបោះផ្សាយជាក្រដាសប្រាក់ដោយដាក់ឱ្យប្រើប្រាស់រូបិយវត្ថុរួមគ្នា 3ប្រទេសគឺ កម្ពុជា វៀតណាម និងឡាវ ដែលស្ថិតនៅក្រោមអាណានិគមរបស់បារាំងដូចគ្នា
Social Plugin